រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (1.2K)

ទិដ្ឋភាពទូទៅ

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះសីហនុ និងកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ នៃព្រះរាជាណាចក្រថៃឡងដ៌ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុងមានស្រុកចំនួន ៦ និងក្រុង ១ មានឃុំចំនួន ២៦ សង្កាត់ចំនួន ៣ និងមានភូមិចំនួន ១១៩ ភូមិ។

ខេត្តកោះកុង មានផ្ទៃដីសរុបចំនួន ១០,០៤៥.៥៨ គីឡូម៉ែត្រការ៉េ ចំនួនគ្រួសារសរុប ២៩,១៩៩ មានប្រជាជនសរុប ១៣៣,៣៨៦ នាក់ ក្នុងនោះស្រ្តីមានចំនួន ៦៦,៤៧១ នាក់ និងមានដង់ស៊ីតេប្រជាជន ១២ នាក់/ គីឡូម៉ែត្រការ៉េ អត្រាភាពក្រីក្រប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ១៣,១៨ %។ ប្រជាជនប្រមាណ ៦០,៦% ជាកសិករ រស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីវិស័យកសិកម្ម នៅមានវិស័យផ្សេងៗទៀត ដូចជាវិស័យឧស្សាហកម្ម ១,២០% និងវិស័យសេវាកម្ម ៣៨,២% ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ(ប្រភពទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច ឃុំ សង្កាត់ ឆ្នាំ២០១៨)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន