រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានដាក់កម្លាំងចុះត្រួតពិនិត្យ ឈៀក រថយន្ដ កាតគ្រី ប័ណ្ណបើកបរ ប័ណ្ណប្រកបអាជីវកម្ម ស្លាកលេខរថយន្ដ ដើម្បីធ្វើការផាកពិន័យ និងអប់រំណែនាំ ដល់អ្នកបើកបរនឹងម្ចាស់អាជីវកម្ម

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (204)

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប៉ែន ប៊ុនឈួយអភិបាលរង នៃគណៈអភិបាលស្រុក និងជាប្រធានលេខាដ្ឋានភូមិ ឃុំ មានសុវត្ថិភាព បានដាក់កម្លាំងចុះត្រួតពិនិត្យ ឈៀក រថយន្ដ កាតគ្រី ប័ណ្ណបើកបរ ប័ណ្ណប្រកបអាជីវកម្ម ស្លាកលេខរថយន្ដ ដើម្បីធ្វើការផាកពិន័យ និងអប់រំណែនាំ ដល់អ្នកបើកបរនឹងម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាអោយធ្វើឯកសារអោយបានគ្រប់គ្រាន់តាមលក្ខខណ្ឌស្តង់ដាបច្ចេកទេសត្រឹមត្រូវតាមច្បាប់ ក្នុងនោះ ផាកម៉ូតូ បានចំនួន ៦គ្រឿង ដោយអត់កញ្ចក់ ចំនួន ១ គ្រឿង និងអត់មួក ចំនួន ៥ គ្រឿង ព្រមទាំផាករថយន្ត ដឹកដី ដឹកខុសបច្ចេកទេស (អត់គ្របតង់) អត់ឯកសារផ្សេង ៗ អោយធ្វើកិច្ចសន្យា រយៈពេល ៧ ថ្ងៃ ជាកំណត់ ដើម្បីអោយបំពេញបែបបទគ្រប់គ្រាន់ បើខុសកិច្ចសន្យាខាងលើ ពិន័យ ១x២ ចំនួន ៤គ្រឿង ស្ថិតនៅចំណុចរង្វង់មូលព្រះអង្គជ័យវរ្ម័នទី៧ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន