រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកសាខា ផ្តល់ជូនរទេះរុញជនពិការ ១ គ្រឿង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ប្រគល់​ជូនលោក ឌុច សំអាត ភេទប្រុស អាយុ ៣៤ឆ្នាំដែលមាន ស្រុកកំណើត ខេត្តព្រៃវែង បច្ចុប្បន្នគាត់ជាជនពិការគ្មានគោលដៅ និងទីលំនៅច្បាស់លាស់ទេ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (182)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកសាខា ផ្តល់ជូនរទេះរុញជនពិការ ១ គ្រឿង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ប្រគល់​ជូនលោក ឌុច សំអាត ភេទប្រុស អាយុ ៣៤ឆ្នាំដែលមាន ស្រុកកំណើត ខេត្តព្រៃវែង បច្ចុប្បន្នគាត់ជាជនពិការគ្មានគោលដៅ និងទីលំនៅច្បាស់លាស់ទេ។

ក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខ​របស់ចាស់ជរា ជនពិការ គ្មានទីពឹង បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមាន​ការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះផងដែរសាខាបានឧបត្ថម្ភ គ្រឿងបរិភោគ០១ឈុតព្រមទាំងថវិកាចំនួន ៥០,០០០រៀល ផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 11 នាទីមុន