រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះបំផុតចំនួន ០៤ គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (236)

លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះបំផុតចំនួន០៤គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលអនុសាខាផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស្ករស២គីឡូ អំបិល២គីឡូ ប្រេងឆា១លីត្រ តែ៦កញ្ចប់ ទឹកដោះខាប់៦កំប៉ុង ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀល។
ដោយឡែកថវិកាផ្ទាល់របស់សង្កាត់ក្នុង១គ្រួសារៗ ទទួល បាន៤ម៉ឺនរៀល និងលោក យូ មី បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺន រៀលផងដែរ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន