អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី រួមដំណើរជាមួយអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ទៅចូលរួមបុណ្យសព ០១ គ្រួសារ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនាអនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី រួមដំណើរជាមួយអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ទៅចូលរួមបុណ្យសព០១គ្រួសារ ឈ្មោះ ផូ ណារិន ភេទស្រី អាយុ៤៣ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៤នាក់ ស្រី០២នាក់ រស់នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបាន បាត់បង់ម្តាយជាទីស្រឡាញ់ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមអោយក្មួយៗកុំអស់សង្ឃឹមត្រូវបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ពិសេសប្អូនតូចៗត្រូវខិតខំរៀនសូត្រ។
អំណោយដែលអនុសាខាផ្តល់ជូនរួមមាន៖
អង្ករ ២០គក្រ ថវិកាអនុសាខា១០០.០០០រៀល ។ដោយឡែកថវិកាសប្បុរសជន នានា បានចូលរួមបន្ថែមសរុប ៣៥០,០០០រៀលផងដែរ។

