រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុទ្ធនាការបណ្ដុះបណ្ដាល ស្ដីពី បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) នៅមន្ទីរសាធារណ:ការ និងដឹកជញ្ចូនខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (197)

យុទ្ធនាការបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុក ព្រមទងមេឃ ចៅសង្កាត់ទូទាំងខេត្ត នៅមន្ទីរសាធារណ:ការ និងដឹកជញ្ចូនខេត្តកោះកុង។

ខេត្តកោះកុង៖ បណ្តុះបណ្តាលបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ដើម្បីចូលរួមធានាសុវត្ថិភាពចរាចរណ៍ និងពង្រឹងគុណភាពផ្លូវថ្នល់គង់វង្សយូរអង្វែង

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក យិន សិរីវុធ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស និងលោកស្រី ម៉ក់ ទន់ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបន្តធ្វើយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបប្រមាណ៦០នាក់។

គោលបំណងសំខាន់នៃបេសកកម្មនេះគឺលុបបំបាត់ការខូចបាក់បែកនិងជង្ហុកសំបុកមាន់នៅតាមដងផ្លូវ សាងសង់ និងថែទាំផ្លូវថ្នល់ឱ្យមានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង បង្កើនសុវត្ថិភាពចរាចរណ៍ និងទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ យុទ្ធនាការបណ្តុះបណ្តាលនេះនឹងផ្ដល់ពុទ្ធិថ្មីៗបន្ថែមទៀតដល់មន្រ្តីបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អំពីបច្ចេកទេសទំនើបៗនៃការជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង ក៏ដូចជាការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) សម្រាប់រាយការណ៍ពីស្ថានភាពផ្លូវខូចផងដែរ ដែលពុទ្ធិទាំងនេះគឺជាប្រទីបបង្ហាញផ្លូវយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះទៅទៀត មន្ត្រីទាំងនេះត្រូវបានជំរុញ និងលើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅពីអត្ថប្រយោជន៍នៃការចូលរួមរាយការណ៍ផ្ទាល់ពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ ដើម្បីឱ្យក្រុមការងារបច្ចេកទេសជួសជុលបានទាន់ពេលវេលា កាត់បន្ថយថវិកាជាតិ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ផងដែរថា៖ ខេត្តកោះកុងគឺជាថ្ងៃទី៧ នៃយុទ្ធនាការ “បណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ហើយក្រុមការងារនឹងបន្ដបេសកកម្មរបស់ខ្លួនទូទាំង ២៥រាជធានី-ខេត្ត” ក្រោមកិច្ចសហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP)។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖

  • App Store: roadcare.mpwt.gov.kh/ios
  • Play Store: roadcare.mpwt.gov.kh/android
    ::: សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ 085 92 90 90 / 015 92 90 90 / 067 92 90 90
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 នាទីមុន