រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពីការអនុវត្តកម្មវិធីពង្រឹងប្រពន្ធ័សុខាភិបាល ប្រកបដោយនិរន្តរភាព

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (245)

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិស ស្ដីពីការអនុវត្តកម្មវិធីពង្រឹងប្រពន្ធ័សុខាភិបាល ប្រកបដោយនិរន្តរភាព។ សិក្ខាសាលានេះគឺ ដើម្បីធានាថាមន្រី្តកម្មវិធីលើកកំពស់សុខភាពខេត្ត ស្រុកប្រតិបតិ្ត មណ្ឌលសុខភាព និងបុគ្គលិកអង្គការ CRS បានយល់ច្បាស់ពីចំណុចសំខាន់ៗនៃគម្រោង តួនាទី និងទំនួលខុសត្រូវរបស់អង្គភាពនីមួយៗ ដើម្បីអាចគាំទ្រក្រុមការងាររបស់គាត់ ក្នុងការចាប់ផ្តើមអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក៏ដូចជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តគម្រោង និងអនុលោមទៅតាមតម្រូវការនានា។ សិក្ខាសាលាធ្វើនៅមន្ទីរសុខាភិបាលខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 30 នាទីមុន