រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អបអរសាទរពិធីប្រារព្ធ បើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យកោះកុង​ ស្ថិតក្នុងក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (1.3K)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព អបអរសាទរពិធីប្រារព្ធ បើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គណៈអភិបាលក្រុង មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សផងដែរ នៅវិទ្យាល័យកោះកុង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បន្ទាប់ពីការអាននូវសាលិខិត របស់សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ថ្លែងនាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីអប់រំទាំងអស់ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សនុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ឆន្ទៈខ្ពស់បំផុត។

លោកជំទាវ មានប្រសាសន៍ថា ជាការពិតណាស់ ការអប់រំ និងការ កសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះ បណ្ដាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន តែវាក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ជាក់ស្ដែង សម្រាប់ខេត្តកោះកុងរបស់យើងក៏ទទួលបានលទ្ធផលនិទន្ទេសល្អផងដែរ។ ដូច្នេះមាតាបិតា អាណាព្យាបាលសិស្ស មានតួនាទីសំខាន់ ក្នុងការរួមចំណែក ជម្រុញកូនៗរបស់ខ្លួន ឲ្យព្យាយាម ខិតខំសិក្សារៀនសូត្រ ដើម្បីជួយពង្រឹងឲ្យកូន ចៅ ខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលមានចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់អនាគតនាខាងមុខ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 នាទីមុន