រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារវាយតម្លៃ សាលារៀនស្អាត នាយកល្អ គ្រូបង្រៀនល្អ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (251)

លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារវាយតម្លៃ សាលារៀនស្អាត នាយកល្អ គ្រូបង្រៀនល្អ…ចុះទៅវាយតម្លៃនៅ
១.បឋមនិងវិទ្យាល័យកោះស្តេច មើលលើបរិស្ថានស្អាត និងនាយកល្អ ក្នុងនោះបានដឹកនាំប្រជំុ ជាមួយគ្រូៗនៅវិទ្យាល័យកោះស្តេច ដើម្បីលើកកម្ពស់គុណភាពអប់រំ(តាមរយៈវិភាគលទ្ធផលBacll) និងដាក់បញ្ចូលគម្រោងកែលម្អគុណភាពអប់រំនៅមធ្យមសិក្សាដែលមានគណៈកម្មការទ្រទ្រង់សាលាចូលរួម និងចូលរួមកិច្ចប្រជុំដោះស្រាយភាពមិនចុះសម្រុងគ្នារវាងសាលាបឋមកោះស្តេចនិងវិទ្យាល័យកោះស្តេច(នៅសាលាឃុំ) ដោយមានការចូលរួមរបស់លោកមេឃុំនិងជាប្រធានគណៈកម្មការសាលាបឋមកោះស្តេច និងលោកប្រធានគណៈកម្មការវិទ្យាល័យកោះស្តេចលើបញ្ហា ចំនួន៣ៈ ទី១.បញ្ហាផ្ទះសំណាក់គ្រូបង្រៀន ទី២.ផ្ទះគ្រួចំនួន២គ្រួសារនៅលើដីសាលារៀនតែគ្មានផ្លូវដើរសមរម្យ។ ទី៣.ការដាំកូនឈើតាមមាត់ប្រឡាយបង្ហូរទឹក ដែលជាព្រំប្រទល់រវាងសាលាទាំង២។
២.បឋមថ្មសមើលលើគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី៣
៣.វិទ្យាល័យថ្មសមើលលើនាយកសាលាល្អ
ទី៤.វិទ្យាល័យហសចំការលើ មើលលើសាលាបរិស្ថានស្អាត។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 38 នាទីមុន