រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តកោះកុង ប្រារព្វពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ )

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (1.5K)

រដ្ឋបាលខេត្តកោះកុង ប្រារព្វពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ )។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជន ក១២ និងយុវជន កាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។
ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ ជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដូងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជា ពិសេស បានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិទើបតែត្រូវបានរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍ លើគ្រប់វិស័យ ក៏ដូចជាខួប ៧ ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
អង្គពិធីមេទ្ទិញទាំងមូល សូមសម្ដែងនូវ
កត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរោជបិតាឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។

ចុងបញ្ចប់នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះហាក្សត្រ ក្រោមម្លប់សន្តិភាព សាមគ្គីភាព ភាពសប្បាយរីករាយក្នុងនាមខ្មែរតែមួយ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន