រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព នៅមន្ទីរបរិស្ថានខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (246)

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព នៅមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) និងជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងចូលរួមជាគណៈអធិបតីរួមាន ឯកឧត្តម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដែលមានការចូលរួមពីសមាជិក នៃ គ.អ.ឆ.ក. ខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ៧៥ នាក់។
សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពី ១) សារាចរណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ២) គោលការណ៍ណែនាំអភិវឌ្ឍន៍រមនីយដ្ឋាន និងការគ្រប់គ្រងឆ្នេរខ្សាច់កំសាន្ត ៣) ការអភិរក្សជីវចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រតាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ និង ៤) ការគ្រប់គ្រងសំណល់រឹងរាវនៅតំបន់ឆ្នេរសមុទ្រ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 នាទីមុន