រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត នគបាលខេត្ត និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងវិស័យដីធ្លី

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (783)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត នគបាលខេត្ត និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងវិស័យដីធ្លី។

លោក​ សុខ​ សុទ្ធី​ បានលើក​ឡេីងថា​ កន្លងមកមានជនខិលខូច បានញុះញង់ អូសទាញប្រជាពលរដ្ឋ​ អោយចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ បង្ករអោយមានបញ្ហាដោះស្រាយមិនចេះចប់។ លោកបានស្នេីអោយកម្លាំងប្រដាប់អាវុធទាំងពីរ​ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត​ និងភាគីពាក់ព័ន្ធ​ សហការ​ ជួយ​ទប់ស្កាត់​ និងមានវិធានការផ្លូវច្បាប់ ជាដាច់ខាតលេីជនខិលខូចដែលបានញុះញង់ និងជនទាំងឡាយណាដែលបានលួចចូលទន្ទ្រាន​ និងកាន់កាប់ដីរដ្ឋដោយខុសច្បាប់​ ដេីម្បី​ជាកិច្ចការពារដីរបស់រដ្ឋ​ និងដើម្បី​លប់បំបាត់សកម្មភាពជនខិលខូចទាំងនេះ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន