រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំស្តីពីការសិក្សាលទ្ធភាពកំណត់ព្រំតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (461)

ស្រុកថ្មបាំង ខេត្តកោះកុង៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក អន សុធារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាលទ្ធភាពកំណត់ព្រំតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានសមាសភាពចូលរួមពី រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង មន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលឃុំប្រឡាយ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

កិច្ចប្រជុំនេះមានគោលបំណងសិក្សាលទ្ធភាពពន្លឿនការស្នើសុំកំណត់បង្គោលព្រំដីតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលកន្លងមក ប្រជាពលរដ្ឋពុំអាចសាងសង់ និងធ្វើស្រែចម្ការបាន ដោយសារតែពុំបានដឹងអំពីដែនដែលស្ថិតក្រោមតំបន់ការពារធម្មជាតិ។ ម្យ៉ាងទៀត ការកំណត់ព្រំនេះ នឹងជួយកាត់បន្ថយការទន្រ្ទានកាប់ព្រៃយកដីធ្វើកម្មសិទ្ធិខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 នាទីមុន