រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកកិច្ចប្រជុំ ជាមួយក្រុមមន្ត្រីឧទ្យានុរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល អំពីការអនុវត្តច្បាប់ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (728)

លោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកវ៉េត សុនឹម ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំក្រុមមន្ត្រីឧទ្យានុរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បើកកិច្ចប្រជុំមួយនៅ ស្នាក់ការថ្មបាំងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល អំពីការអនុវត្តច្បាប់ក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅជុំវិញភូមិសាស្រ្តខេត្តកោះកុង នឹងបានធ្វើការកែលំអឡើងវិញនូវរចនាសម្ព័ន្ធជុំវិញស្នាក់ការ ដើម្បីអោយក្លាយទៅជាស្នាក់ការគំរូ។ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តន៍ច្បាប់បានទៅដោយរលូនលុះត្រាតែយើងត្រូវអនុវត្តន៍ពីខ្លួនឯងជាមុនសិន ត្រូវគោរពតាមតួនាទីភារកិច្ច តាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំដែលបានដាក់អោយអនុវត្ត។ បន្ទាប់មក លោក វ៉េត សុនឹម បានមានប្រសាសន៍បន្ថែមទៀតថា សូមអោយមន្ត្រីឧទ្យានុរក្សគ្រប់រូបគោរពតាមតួនាទី និងចេះសាមគ្គីផ្ទៃក្នុងរបស់ខ្លួន អោយបានល្អទើបទទួលបានជោគជ័យជាពិសេសគឺការប្រើប្រាស់ឯកសណ្ឋាន និងការគ្រប់គ្រងអាវុធក្រោយបញ្ចប់បេសកម្ម ត្រូវប្រមូលនិងរក្សាទុកអោយបានត្រឹមត្រូវ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 24 នាទីមុន