រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៩៥ គ្រួសារ នៃក្រុម ៣១៧ គ្រួសារ ដែលមិនទាន់បានដី មិនព្រមទទួលយកដីនៅចំណុចប្លង់ “B”

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (564)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៩៥ គ្រួសារ នៃក្រុម ៣១៧ គ្រួសារ ដែលមិនទាន់បានដី មិនព្រមទទួលយកដីនៅចំណុចប្លង់ “B” និងមានការអញ្ជើញចូលរួមពីក្រុមការងារ និងប្រជាពលរដ្ឋចូលរួមចំនួន ៧០នាក់ ស្រី ៣៣នាក់ សរុប ១០៣ នាក់ ស្រី ៣៤ នាក់។ ជាលទ្ធផល ប្រពលរដ្ឋដែលមិនទទួលយកដីនៅចំណុចប្លង់ “B” នោះ បានឯកភាពប្ដូរទៅចំណុចប្លង់ “C” វិញ។ បន្ទាប់ពីកិច្ចប្រជុំចប់ លោកអភិបាលស្រុកបានសហការជាមួយអាជ្ញាធរឃុំ ដឹកនាំកម្លាំង ដើម្បី ៖
+ចុះរុះរើរបងព្រំដីរបស់ឈ្នួយទិញដីខុសច្បាប់ លើដីបំរុងនៅចំណុចថ្មដា។
+ខ្ទម និងរបង ដែលសង់ខុសច្បាប់លើដីរបស់ប្រជាពលរដ្ឋ ៣១៧ គ្រួសារ នៅចំណុចព្រៃពោង ភូមិឈូក ឃុំជីខលើ។
+ដោះស្រាយករណីគ្រួសារ របស់ តាសក់វែង ដែលមិនព្រមរើចេញពីដីឡូត៍របស់ក្រុមប្រជាពលរដ្ឋ ៣១៧ គ្រួសារ ជាលទ្ធផលមិនព្រមទទួលយកដីឡូត៍ចំនួន ៤ឡូត៍។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 ម៉ោងមុន