រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកនាយកប្រតិបត្តិសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនលោកស្រី គង់ ណាយ អាយុ៥៧ឆ្នាំ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម សង្កាត់ដងទង់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (97)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមគ្រូពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនលោកស្រី គង់ណាយ អាយុ៥៧ឆ្នាំ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម សង្កាត់ដងទង់ ដែលកំពុងសម្រាកព្យាបាលជម្ងឺគ្រោះក្នុងតម្រងនោម នៅមន្ទីរពេទ្យខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានលះបង់កម្លាំងកាយ ចិត្ត ចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកន្លងមកដោយមិនខ្លាចនឿយហត់ ។លើសពីនេះក្រុមការងារសូមអោយអ្នកមីងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ និងថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
ទឹកដោះគោឆៅ១ឡូ ទឹកបរិសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកា ១៦០.០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 53 នាទីមុន