រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលា”អ្វីជាការជួញដូរឧបករណ៍និស្សន្ទរ : ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ” ដែលរៀបចំឡើងដោយអង្គការ CDX

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (468)

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ស្វាគមន៍លោក ស៊ូ សុជាតិ ជាអគ្គនាយកនៃគណៈកម្មការប្រមូលបត្រកម្ពុជា ក្នុងសិក្ខាសាលា”អ្វីជាការជួញដូរឧបករណ៍និស្សន្ទរ : ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ” ដែលរៀបចំឡើងដោយអង្គការ CDX ដោយមានការចូលរួមពីមន្ត្រីរាជការ និងម្ចាស់អាជីវករជាច្រើននាក់ផងដែរ។

លោក ស៊ូ សុជាតិបានថ្លែងថា មូលហេតុដែលគណៈកម្មការមូលបត្រ បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក៏ព្រោះតែមានបំណងជំរុញដល់អ្នកពាក់ព័ន្ធ យល់ដឹងកាន់តែច្រើនការគ្រប់គ្រង ហានិភ័យ និងកាលានុវត្តភាព មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍និស្សន្ទ ឬភាគហ៊ុនមូលបត្រ។

លោកបានបន្ថែមទៀតថា របៀបធ្វើជំនួញ
គួរជម្រាបថា បទបង្ហាញដែលផ្តល់ចំណេះដឹងដល់អ្នកកោះកុង មាន៤គឺ ទី១៖ ទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ និងបទប្បញ្ញត្តិគ្រប់គ្រង, ទី២៖ ហេតុអ្វីបានជាវិនិយោគលើឧបករណ៍និស្សន្ទ?, ទី៣៖ យុទ្ធសាស្ត្រក្នុងការជួញដូរឧបករណ៍និស្សន្ទ និងទី៤៖ ឱកាសវិនិយោគនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ ដែលអាចជួយដល់វិនិយោគិនក្នុងការត្រិះរិះពិចារណា មុននឹងសម្រេចចិត្តក្នុងការវិនិយោគជាមួយក្រុមហ៊ុនណាមួយពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 23 នាទីមុន