រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (236)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានលើកឡើងថា ខេត្តកោះកុងជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិដែលជាសក្តានុពលទាក់ទាញភ្ញៀវទេសចរ ហើយក៏ជាខេត្តមួយដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម ដោយមានការវិនិយោគខ្នាតធំពីក្រុមហ៊ុនញូញៀន ហើយរាជរដ្ឋាភិបាលសម្រេចជួលដីរយៈពេលវែងចំនួន ៩,០០០ ហិកតា ដេីម្បីធ្វើអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅថ្ងៃអនាគត។ លោកបានបន្តទៀតថា ដោយសារខេត្តមានការរីកចម្រើន និងការអភិវឌ្ឍន៍នានាយ៉ាងឆាប់រហ័ស ជាមួយនិងកំណើនប្រជាជន ធ្វើអោយតម្រូវការទឹក និងអគ្គិសនីមានការកើនឡើង។ កត្តាទាំងនេះ រួមនឹងបាតុភូតធម្មជាតិអែលនីណូ បង្កអោយមានការខ្វះទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាការឆ្លើយតប និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋបានយល់ដឹង និងបានត្រៀមខ្លួនទុកជាមុន។ ឯកឧត្តម បានបន្តទៀតថា តាមខ្លឹមសារនៃសារាចរណែនាំនេះ សូមឲ្យស្ថាប័នរដ្ឋគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមសហការអនុវត្ត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន