រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារសម្របសម្រួល ពិគ្រោះយោបល់ និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្ដីពីការធ្វើបច្ចុប្បន្នភាព សកម្មភាពចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃពាមក្រសោប

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (202)

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារសម្របសម្រួល ពិគ្រោះយោបល់ និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្ដីពីការធ្វើបច្ចុប្បន្នភាព សកម្មភាពចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង។

សូមបញ្ជាក់ផងដែរថា តំបន់ការពារធម្មជាតិមានចំនួន ៤ តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ ចំពោះការកំណត់តំបន់ស្នូល និងតំបន់អភិរក្សនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ពុំមានប៉ះពាល់ ជាមួយប្រជាពលរដ្ឋនោះទេ និងគ្រោងបិទផ្សាយជាសាធារណៈក្នុងរយៈពេល ១៥ ថ្ងៃ (នីតិវិធីច្បាប់កំណត់)។ បន្ថែមពីលើនេះ បន្ទាប់ពីកំណត់តំបន់គ្រប់គ្រងទាំង២ខាងលើនេះរួច ក្រុមការងារចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃពាមក្រសោប និងកំណត់តំបន់ប្រើប្រាស់ដោយចីរភាព នៅឆ្នាំក្រោយបន្តទៀត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 50 នាទីមុន