អំណោយថវិកា និងកង់ ០១ គ្រឿងព្រមទាំងសំភារសិក្សា ០១ កញ្ចប់ ជូនដល់គ្រួសារក្រីក្រពោះម៉ាយឈ្មោះ ឆិល ញើត អាយុ ៤៧ ឆ្នាំ រស់នៅភូមិជ្រោយប្រស់(ចំនុចឡាំប៉ក់)
លោកស្រី ណៃ ស្រីអូន ជំទប់ទី២ ឃុំជ្រោយប្រស់ ស្រុកកោះកុង បានចូលរួមជាមួយសប្បុរសជន ដឹកនាំដោយ លោក ជា ឧត្តម និងមានកាចូលរួមពីលោកនាយកសាលាបឋមសិក្សាជ្រោយប្រស់ បានយកអំណោយថវិកា ៥៩០,០០០ រៀល និងកង់ ០១ គ្រឿងព្រមទាំងសំភារសិក្សា ០១ កញ្ចប់ ជូនដល់គ្រួសារក្រីក្រពោះម៉ាយឈ្មោះ ឆិល ញើត អាយុ ៤៧ ឆ្នាំ មានកូនពិការដៃឈ្មោះ ឆុន ឆេ អាយុ ១៣ ឆ្នាំ ស្ថិតនៅភូមិជ្រោយប្រស់(ចំនុចឡាំប៉ក់)។



ព័ត៌មានជាប់ទាក់ទង