រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” នៅខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (343)

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” នៅខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានអាននូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ ប្រធានបទដែលបានកំណត់ឡើងនេះ មានគោលបំណងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តបញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។ ក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ បានបន្តធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ មកនៅ ១% នៅឆ្នាំ២០០៦ នឹងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥% នៅឆ្នាំ២០១៩នេះ។ ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា សម្រេចបាននៅសម្ធិផលធំធេង នឹងទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថាយើងអាចភ្លេចអេដស៍ តែអេតពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែមិនតិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍និងអាចផ្ទុះឡើងវិញជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់នឹងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាពលរដ្ឋចំណាកស្រុកជាដើម។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដល់អនុសាសន៍ :
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២-ចំពោះអ្នកដែលសង្ស័យថា ជំនួយបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ នឹងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមទាំងជីវាំងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការ ឱភ្នំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ នឹងទទួលសេវាព្យាបាលទាំងអស់គ្នា។
៤-សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពាក្យខ្លួនកុំឲ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារគឺចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់។
៥-មិនត្រូវមាក់ងាយ និងរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការពារតាមផ្លូវច្បាប់។
៦-សូមអ្នកទុកមេរោគអេដស៍កុំមានការខ្មាស់អៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឲ្យទាន់ពេលវេលា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន