រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទមហាសន្និបាតលើកទី០៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (240)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតលើកទី០៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង។

ឯកឧត្តមប្រធាន សម្រាប់រយៈពេលនៃការរៀបចំមហាសន្និបាត ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល០៥ឆ្នាំ និងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានសមាគម សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម និងសមាជិកក្រុមប្រឹក្សាសមាគម របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង នេះជាព្រឹត្តិការណ៏ដ៏សំខាន់របស់សមាគមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលបានរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល ហើយនេះក៏ជាមហាសន្និបាតលើកទី០៣របស់សមាគមផងដែរ ដែលមហាសន្និបាតលើកទី០១ គឺជាមហាសន្និបាត បង្កើតសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ២០០៥ លើកទី០២ គឺជាមហាសន្និបាត ពង្រីកសមាគមដែលមានឈ្មោះថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង ក្នុងអំឡុងឆ្នាំ២០១៤ ចំណែកមហាសន្និបាតនាពេលនេះគឺ ជាបូកសរុបលទ្ធផលការងារ ដែលសមាគមបានអនុវត្តពេលមួយអាណត្តិ និងបានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាសមាគម ដើម្បីដឹកនាំសមាគមបន្តទៀតរហូតដល់ឆ្នាំ ២០២៤ ទើបរៀបចំមហាសន្និបាត សារជាថ្មីម្តងទៀត។
ដំណើរឆ្ពោះទៅមុខជាជំហានៗរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង គឺបានមកពីការចូលរួម គាំទ្រថវិកាពីសមាជិកភាពរបស់ខ្លួន ដើម្បីដំណើរការអនុវត្តតួនាទី ស្របតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈរបស់សមាគម។ ដូចនេះខ្ញុំសង្ឃឹមថាអស់លោក លោកស្រី និងចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពរបស់សមាគម។ ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត និងតំណាងឲ្យគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញសមាគមក្រុមប្រឹក្សានេះ មានដំណើរការកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព និរន្តរភាព តម្លាភាព គណនេយ្យភាព និងពឹងផ្អែកលើខ្លួនឯងបាន។
លើសពីនេះខ្ញុំសូមសំណូមពរដល់អស់លោក លោកស្រីជាសមាជិករបស់ សមាគមត្រូវចូលរួមអនុវត្តចំណុចមួយចំនួនដូចខាងក្រោម៖
-ថ្នាក់ដឹកនាំសមាគមត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលសមាជិកបានស្នើរសុំមកឲ្យមានប្រសិទ្ធភាព។
-ក្រុមប្រឹក្សាត្រូវធ្វើការជម្រុញឲ្យការប្រើប្រាស់មូលនិធិក្រុង/ស្រុក ឃុំ/សង្កាត់ ដែលរាជរដ្ឋាភិបាល បានវិភាជន៍ ជូនឲ្យចំគោលដៅ ការផ្ដល់សេវាសង្គម និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ពិសេស ជួយដល់ជនដែលងាយរងគ្រោះ។
-ការចូលរួមគ្រប់សមាជិកទាំងអស់នៃក្រុមប្រឹក្សាសមាគម គប្បីហ៊ានបញ្ចេញមតិ យោបល់ និង ការបញ្ចុះបញ្ចូលដល់អ្នកគ្រប់ពាក់ព័ន្ធ និងសមាជិករបស់ខ្លួន ដើម្បីទទូលបាននូវមតិពីខាងក្រៅ អំពីលទ្ធ ផលវិជ្ជមាន និងអវិជ្ចមានក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។
-ត្រូវកំណត់ទស្សនៈវិស័យ ដើម្បីសែ្វងយល់គោលដៅ ទិសដៅនិងផែនការយុទ្ធសាស្រ្តច្បាស់លាស់ និងគោរពអ្វីៗដែលមានកំណត់នៅក្នុងច្បាប់របស់រាជរដ្ឋាភិបាល លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម សម្រាប់អនុវត្តការងារឲ្យបានល្អប្រសើរ ។
-ត្រូវមានសីលធម៌ដោយផ្តល់ឱកាសដូចៗគ្នាគ្រប់សមាជិកទាំងអស់។
-ប្រឹងប្រែងឲ្យអស់លទ្ធភាពរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍សមាជិក ដែលកំពុងធ្វើដំណើររួមគ្នាក្នុងការអនុវត្តគោលនយោបាយវិមជ្ឍការតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ចំពោះបេក្ខជន បានជាប់ឆ្នោតជាប្រធាន និងអនុប្រធាន សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកោះកុង ០៧ រូបគឺ៖១.លោក ចាន ឡាន់ ជាប្រធានសមាគម ២.លោក ផង់ សុផាន់ណា ជាអនុប្រធានអចិន្ត្រៃយ៍សមាគម ៣.លោក កុក សំអាន អនុប្រធានសមាគម ៤.លោក កាយ ក្រុង អនុប្រធានសមាគម ៥.លោកស្រី សុខ វ៉ាន់ដេត អនុប្រធានសមាគម ៦.លោកស្រី នាង គុន អនុប្រធានសមាគម ៧.លោក ម៉ឹង សុភា អនុប្រធានសមាគម។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន