រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលបានកូន ឈ្មោះ ម៉ារី ញឹម អាយុ២៩ ឆ្នាំ ជាកម្មការនារីរោងចក្រ ប្តីជាកម្មករសំណង់ រស់នៅជួលផ្ទះ ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នកូនរបស់គាត់មានអាយុបីខែ ដែលកំពុងកើតជំងឺ បេះដូងចំហរ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (211)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលបានកូន ឈ្មោះ ម៉ារី ញឹម អាយុ២៩ ឆ្នាំ ជាកម្មការនារីរោងចក្រ ប្តីជាកម្មករសំណង់ រស់នៅជួលផ្ទះ ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នកូនរបស់គាត់មានអាយុបីខែ ដែលកំពុងកើតជំងឺ បេះដូងចំហរ ។

នាឱកាសនោះលោកនាយកប្រតិបត្តិសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ជាមួយគ្នានោះផងដែរលោកនាយកប្រតិបត្តិសាខា ក៏បានណែនាំអោយបងស្រីប្រញាប់យកកូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញផងដែរ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកដោះគោឆៅ២ឡូ ទឹកក្រូច១យួរ អាវយឺត២ ទឹកដោះគោខាប់២កំប៉ុង ធូបមូស២ប្រអប់ ខោទឹកនោម១០ខោ សាប៊ូកូនង៉ែត១ដប ម្សៅ១ដប ព្រមទាំងថវិកា ១៥០.០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន