រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខា កក្រក ស្រុកស្រែអំបិល មន្ទីរពេទ្យបង្អែកស្រុក បានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយ មនុស្សធម៌ដល់អ្នករងគ្រោះ ដោយសារមេរោគអេដស៍ ចំនួន៤៥គ្រួសារ មកពីឃុំស្រែអំបិល ឃុំជីខលើ ឃុំបឹងព្រាវ និងឃុំអណ្តូងទឹក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (850)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយអនុសាខា កក្រក ស្រុកស្រែអំបិល មន្ទីរពេទ្យបង្អែកស្រុក បានរៀបចំពិធីសំណេះសំណាល និងផ្តល់អំណោយ មនុស្សធម៌ដល់អ្នករងគ្រោះ ដោយសារមេរោគអេដស៍ ចំនួន៤៥គ្រួសារ មកពីឃុំស្រែអំបិល ឃុំជីខលើ ឃុំបឹងព្រាវ និងឃុំអណ្តូងទឹក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានលើកឡើង ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យ បើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគ ចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរឡើង ។
លោកជំទាវប្រធានបានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍ នៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវដល់បងប្អូនរួមជាតិ “រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រនិងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់ សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

សម្ភារដែលសាខាបានឧបត្ថម្ភ ក្នុងម្នាក់ទទួលបាន ៖ អង្ករ ២៥គក្រ មីម៉ាម៉ា១កេស ត្រីខកំប៉ុង១ឡូ អាវយឺត២អាវ ធូបមូស Ranger ២ប្រអប់ ព្រមទាំងថវិកា ៨ម៉ឺនរៀលដូចៗគ្នា។
ដោយឡែកលោកឧកញ៉ា លឹម បុក អនុប្រធានកិត្តិយសអនុសាខា ស្រុកស្រែអំបិល បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ១០០០ដុល្លារផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 នាទីមុន