រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី អបអរសាទរ ការប្រារព្ធខួបលើកទី ៣៧ ទិវាជនមានពិការភាពអន្តជាតិ និងខួបលើកទី២១ ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ”លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (282)

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី អបអរសាទរ ការប្រារព្ធខួបលើកទី ៣៧ ទិវាជនមានពិការភាពអន្តជាតិ និងខួបលើកទី២១ ទិវាជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ”លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”។

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទួលយោបាយអភិវឌ្ឍជាតិ ដោយបន្តប្ដេជ្ញាថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាពនឹងមិនមានពិការភាព។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម នៅតាមសហគមន៍ និងគាំទ្រជនមានពិការភាពចងក្រងក្រុមជួយខ្លួនឯង ចងក្រងអង្គការជនមានពិការភាពថ្នាក់ឃុំ ស្រុក ខេត្ត ក្នុងទិសដៅឲ្យជនមានពិការភាពអាចជួយគ្នាទៅវិញទៅមក និងរៀបចំផែនការបញ្ជ្រាបវិស័យពិការភាព ជាមួយអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី និងខេត្ត ជាពិសេសចូលរួមចំណែកជួយជនមានពិការភាពក្រីក្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ជនមានពិការភាពប្រកបដោយឯករាជ្យ ស្មើភាព ស្មើសិទ្ធិ និងសេចក្តីថ្លៃថ្នូរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន