រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន អភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (430)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន អភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការបង្កើតឡើង នូវវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ក្នុងការត្រួតពិនិត្យ លើសេចក្តីព្រាង ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្ត (២០២០-២០២៤) និងផ្សព្វផ្សាយ ដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ ទាំង៩ និង វប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយ ដ៏វិសេស វិសាលបំផុត ដែលរដ្ឋបាលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង៖
• ពិនិត្យនិងកែសម្រួល សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤)
• ពិនិត្យនិងកែសម្រួល សេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២)
• ពិគ្រោះនិងផ្តល់យោបល់លើការរៀបចំតារាងក្របខណ្ឌ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំខេត្ត
• ពិគ្រោះនិងផ្តល់យោបល់លើការរៀបចំតារាងក្របខណ្ឌផ្តល់សេវាសាធារណៈរយៈពេល៥ឆ្នាំ
• ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ឋ នានា
• ដើម្បីកៀងគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក
• សម្របសម្រួល និងបន្សីគ្នា រវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោងនៃកម្មវិធី វិនិយោគ ក្រុងស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
ជាមួយគ្នានេះដែរ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃវេទិកាទាំងមូល ជ្រាបថា ដំណើរការអនុវត្ត នូវគោលនយោបាយ វិមជ្ឈការ វិសហម្ឈការ អភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋអោយទទួលបានជោគជ័យឆាប់រហ័សនោះពិតជាតម្រូវអោយមាន ការចូលរួមសហការយ៉ាងពេញទំហឹងពីគ្រប់ស្រទាប់ ពីស្ថាប័នជាតិ និងពីស្ថាប័នអន្តរជាតិ ជាពិសេសការជួយគាំទ្រពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមាននៅទីនេះ។ វេទិកាពិគ្រោះយោបល់ ពេញ ០១ថ្ងៃនេះ ចែកចេញជាពីរផែ្នកគឺ ពេលព្រឹកពិនិត្យ និងផ្តល់យោបល់លើក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ ដែលបានកំណត់ ក្នុងសេចក្តីព្រាងចក្ខុវិស័យ គោលបំណងអភិវឌ្ឍន៍ គោលដៅអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា សំដៅធ្វើយ៉ាងណារួមគ្នា សម្រេចអោយបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដែលមានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដើម្បីកំណើន បង្កើនការងារ ធានាសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន