រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (201)

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរង បានគូសបញ្ជាក់ថា តាមរបាយការណ៍បូកសរុបលទ្ធផល នៃវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ដែលរាយការណ៍ដោយក្រុមការងារកសាងផែនការ និងបទបង្ហាញពីលទ្ធផល របស់ក្រុមការងារបច្ចេកទេស បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ការអនុវត្តផែនការអភិវឌ្ឍរយៈពេលប្រាំ(៥)ឆ្នាំ និងកម្មវិធីវិនិយោគបី(៣)ឆ្នាំរំកិលប្រចាំឆ្នាំ កន្លងមកនេះ បានឆ្លើយតបទៅនឹង ចក្ខុវិស័យ គោលបំណង និងគោលដៅអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្ត បានល្អប្រសើរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ក្រោយពីចប់ វេទិកានេះទៅ សូមមន្ទីរ អង្គភាពទាំងអស់ បង្កើនកិច្ចសហការគាំទ្រដល់ រដ្ឋបាលក្រុង ស្រុក ក្នុងការចូលរួមសិក្ខាសាលាសមហរណកម្មឃុំ សង្កាត់នៅតាមបណ្តាក្រុង ស្រុក ដើម្បីឲ្យក្រុង ស្រុក អនុវត្តតួនាទីបានល្អប្រសើរថែមទៀត ក្នុងការជួយដល់ឃុំ សង្កាត់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ។
២.រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខ្លួន អោយទាន់ពេលវេលា មុននឹងរៀបចំថវិកាប្រចាំឆ្នាំ។
៣.បញ្ហា មូលហេតុបញ្ហា ដំណោះស្រាយនានា ដែលបានលើកឡើងក្នុងកិច្ចប្រជុំថ្ងៃនេះ ត្រូវពិនិត្យមើលភាព សមស្រប ដើម្បីបញ្ចូលក្នុងតារាងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត តារាងក្របខណ្ឌវិនិយោគខេត្ត តារាងក្របខណ្ឌផ្តល់សេវា និងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ឈានឆ្ពោះទៅរៀបចំផែនការសកម្មភាពរបស់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក សំរាប់ជាគោលដៅ និងទិសដៅ ជាក់លាក់មួយ ក្នុងការចាត់វិធានការដោះស្រាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុក ក៏ដូចជាដែនសមត្ថកិច្ចរបស់ឃុំ សង្កាត់។
៣.សូមមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យមើលសមត្ថភាពមន្រ្តីជំនាញរបស់ខ្លួនឡើងវិញ បើសិនជាមានបញ្ហាមិនយល់ឬមិនអាចធ្វើបាន សូមប្រញាប់ទាក់មកក្រុមការងារកសាងផែនការខេត្ត។
៤.ក្រុមការងារកសាងផែនការខេត្ត ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ឋទាំងអស់ ពិនិត្យ និងកែសម្រួលឡើង នូវរបាយការណ៍របស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងទៅលើ លទ្ធផលនៃភាពរីកចម្រើនក្នុងផែនការសកម្មភាព របស់ខ្លួន ដែលបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត។
៥.ត្រូវយកចិត្តទុកដាក់ទៅលើផែនការឲ្យបានច្បាស់លាស់ កុំធ្វើផែនការ តែនៅលើក្រដាស គឺត្រូវចេះអនុវត្ត អនុវត្តហើយ ត្រូវតែមានការត្រួតពិនិត្យ ទើបយើងអាចឆ្លុះបញ្ចាំងបាន៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 56 secondsមុន