រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានប្រជាពលរដ្ឋក្រីក្រ ហើយពិការ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំអាជ្ញាធរឃុំថ្មស និងមេភូមិចម្លង ចុះសួរសុខទុក និងនាំយកអំណោយចែកប្រជាពលរដ្ឋក្រីក្រ ចំនួន ៤គ្រួសារ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (288)

ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានប្រជាពលរដ្ឋក្រីក្រ ហើយពិការ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំអាជ្ញាធរឃុំថ្មស និងមេភូមិចម្លង ចុះសួរសុខទុក និងនាំយកអំណោយចែកប្រជាពលរដ្ឋក្រីក្រ ចំនួន ៤គ្រួសារក្នុងមួយគ្រួសារទទួល អំណោយរួមមាន អង្ករ ២៥គីឡូក្រាម អាវ ១ កន្សែង ១ និងថវិកា ចំនួន ២០០,០០០រៀល
១.ឈ្មោះ ឈឹម ផុន ភេទស្រី ពិការភ្នែក
២.ឈ្មោះ គិម សៀន ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅតែម្នាក់ឯង
៣. ឈ្មោះ ហេង ឪ ភេទស្រី អាយុ៨៣ឆ្នាំ ពិការជើង
៤.ឈ្មោះ ហេង ស្រី ភេទស្រី អាយុ៦២ឆ្នាំ ពិការភ្នែក
ក្នុងនោះដែលលោកអភិបាលស្រុក បានសួរសុខទុកប្រជាពលរដ្ឋ ចំនួន ៣៩ នាក់ ដែលប្រកបមុខរបបនេសាទ និងផ្ដល់ថវិកាមួយនាក់ ចំនួន ១០,០០០រៀល សូមថ្លែងអំរគុណ លោក នី ពៅ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 36 វិនាទីមុន