រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលTablets ជូនឃុំ សង្កាត់ទូទាំងខេត្តកោះកុង សម្រាប់អនុវត្តកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកំណត់អត្តសញ្ញាណជនក្រីក្រតាមការស្នើសូម នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (327)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលTablets ជូនឃុំ សង្កាត់ទូទាំងខេត្តកោះកុង សម្រាប់អនុវត្តកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកំណត់អត្តសញ្ញាណជនក្រីក្រតាមការស្នើសូម នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានស្នើសូមក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទទួលបន្ទុកទាំងអស់ ផ្សព្វផ្សាយណែនាំដល់​ក្រុមគោលដៅ ដែលត្រូវទទួលផលឲ្យបានទូលំទូលាយ និងប្រើប្រាស់ឧបករណ៍សម្ភារៈដែលបានផ្តល់ជូនឲ្យចំគោដៅ ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់។ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកក្នុងការរួម ចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ឃុំ សង្កាត់ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ទទួលបានភាពសប្បាយរីករាយ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន