រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីពិនិត្យលទ្ធផលការងារ និងលើកផែនការសម្រាប់អនុវត្តបន្ត

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (268)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីពិនិត្យលទ្ធផលការងារ និងលើកផែនការសម្រាប់អនុវត្តបន្ត។

លោកជំទាវអភិបាលខេត្ត បានស្ដាប់របាយការណ៍របស់គណៈអភិបាល ដែលបានអនុវត្តកន្លងមក និងការលើកផែនការអនុវត្តបន្តរបស់គណៈអភិបាលស្របតាមតួនាទី និងភារកិច្ច ដើម្បីចូលរួមក្នុងការដោះស្រាយនូវរាល់បញ្ហានានា ដែលកើតមានឡើងនៅក្នុងខេត្តកោះកុង និងបន្តកិច្ចសហការជាមួយនិងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីអោយរដ្ឋបាលខេត្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងយើង។ ជាមួយគ្នានេះដែរ លោកជំទាវ សូមអោយគណៈអភិបាល បន្តដឹកនាំ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការរៀបចំប្រណាំងកង់ពិភពលោកនាថ្ងៃទី៤ ខែមករា និងរៀបចំប្រារព្ធពិធីទិវាជ័យជំនះ៧មករា នាពេលខាងមុខ អោយបានទទួលបានជោគជ័យ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 15 នាទីមុន