រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីសម្ពោធ ការចាប់ផ្តើមអនុវត្តន៍គម្រោង” លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្ម កសិកម្ម និងទីផ្សារ (ហៅកាត់ថា STEER)”

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (164)

លោកជំទាវ បានលើកឡើងថា ជាការពិតការអភិវឌ្ឍនានាតែងតែមានការចូលរួមពីសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការកសាងធនធានមនុស្ស ដើម្បីបង្កើនបច្ចេកទេស និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិបទអាស៊ានបច្ចុប្បន្ន។ រាជរដ្ឋាភិបាលតែម្នាក់ឯង ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងតម្រូវការប្រជាជនបាននៅឡើយ។ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តែទន្ទឹមនេះយើងក៏បានជួបនូវផលវិបាកជាច្រើនរួមមាន គុណភាព នៃការផលិត ការកែច្នៃ ប្រពៃណីនៃការដាំដុះ កង្វះទីផ្សារ និងការងារបច្ចេកទេស ការធ្លាក់ចុះ នៃធនធានធម្មជាតិ នឹងបម្រែបម្រួលអាកាសធាតុជាដើម…។ ហេតុនេះយើងត្រូវការចាំបាច់នូវដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអាជ្ញាធរដែនដី ធ្វើការសហការ និងបន្តការដោះស្រាយរួមគ្នា ដើម្បីអោយវិស័យកសិកម្មក្នុងខេត្ត របស់យើងកាន់តែប្រសើរជាងនេះ៕

ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ August 1, 2019

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន