រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រជាពលរដ្ឋ ០១ គ្រួសារ ទឹកនាំហូទៅបាត់ដោយសារជំនន់ទឹកភ្លៀង នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (126)

ទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋ ២ គ្រួសារ ដោយមួយគ្រួសារទឹកនាំហូទៅបាត់ ដោយសារជំនន់ទឹកភ្លៀងឡើងហួសពីកាស្មាន លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ងួន ចាន់ណា អាយុ៣២ឆ្នាំ និងបាននាំយកអំណោយទៅជួយសង្គ្រោះបឋម ហើយលោកអភិបាលស្រុក សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិដែលធ្វើអោយខូចខាតផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុង និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយបច្ចុប្បន្នមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្ទាក់ ដែលបង្កអោយមានជំនន់ទឹកភ្លៀង ក្នុងនោះដែរលោកអភិបាលស្រុក សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរជន ជួយឧបត្ថម្ភដល់ក្រុមគ្រួសារ ងួន ចាន់ណា ដែលជួបជំនន់ទឹកភ្លៀងដែលបណ្ដាលអោយដួររលំផ្ទះ និងខូចខាតទ្រព្យសម្បត្តិទាំងស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ August 9, 2019

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន