រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កម្មវិធីតាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ នៅខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (172)

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីតាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ នៅខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតថ្នាក់ខេត្តដ៏មានសារៈសំខាន់ ដែលបានលេចរូបរាងឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងជំរុញឲ្យបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មក្នុងស្រុកកាន់តែប្រសើរឡើង បង្កើនលទ្ធភាពផលិតកម្ម នឹងបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុកបានជាអតិបរមា និងផលិតនូវទំនិញថ្មីៗ ដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងជំរុញការនាំចេញ នឹងធ្វើពិពិតកម្មមុខទំនិញថ្មីៗ ដើម្បីអាចមានលទ្ធភាពប្រកួតប្រជែងទាំងលើទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងជំរុញការនាំចេញ ព្រមទាំងអាចបង្កើនបាននូវការងារថ្មីៗថែមទៀត ជួយបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ August 13, 2019

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន