រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា ទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពី ព្រះគ្រូចៅអធិការវត្តសាគររាម(ហៅវត្តពាមក្រសោប) ព្រះគ្រូចៅអធិការវត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (174)

សាខាកក្រក កោះកុង៖ ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩
លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកាអនុសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពី ព្រះគ្រូចៅអធិការវត្តសាគររាម(ហៅវត្តពាមក្រសោប) ព្រះគ្រូចៅអធិការវត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង) និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា ។

មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូចៅអធិការទាំងពីរព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍នោះដែរ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំប្រសាសន៍របស់​លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះគ្រូចៅអធិការ និង ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់ ពូជសាសន៍ ព័ណសម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលមាន៖
១,វត្តសាគររាម(ហៅវត្តពាមក្រសោប)
-អង្ករ ៥០០ គក

២,វត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)
១.អង្ករ ១០០kg ២.មី ២៦កេស ៣.ទឹកដោះគោខាប់ ១២កំប៉ុង
៤.ទឹកត្រី ៥០ ដប ៥.ទឹកស៊ីអីវ ២០ដប ៦.ស្ករស ១៥kg
៧.តែ ១៥កញ្ចប់ ៨.អំបិល ១០kg ៩.ប៊ីចេង ៨kg
១០.ប្រេងឆាដបធំ ៦ដប ១១.ប្រេងឆាដបតូច ៦ដប
១២.ខ្ទឹមស ២kg ១៣.ម្សៅស៊ុប ២កញ្ចប់
១៤.ត្រីខ ២៥កំប៉ុង ១៥.មីសួ ១កញ្ចប់ធំ
១៦.ទឹកអូឈិ ២០ដប ព្រមទាំងថវិកា ចំនួន ២០០.០០០រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 នាទីមុន