រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការ ជាមួយអនុសាខាកក្រក ក្រុងខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (229)

សាខាកក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ ដឹកនាំដោយ​ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយ​អនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជា​មួយអជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ ចំនួន​ ៨គ្រួសារ ស្មើនឹង៨ខ្នងផ្ទះ រស់នៅភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៤៧សន្លឹក ស័ង្កសីចំនួន១៨សន្លឹក និងសម្ភារមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សា រ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ជាមួយគ្នានេះ​ លោកជំទាវ បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១ដបតូច។ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៤៧សន្លឹក ស័ង្កសី ១៨សន្លឹក ឆ្លើយតប ទៅតាមទំហំនៃការខូចខាតរបស់​គ្រួសាររងគ្រោះនីមួយៗ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន