រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០១៩

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (142)

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រធានបទរួមមាន៖
១.ផ្សព្វផ្សាយ តារាងតម្លៃសេវារដ្ឋបាលនៅរដ្ឋបាលស្រុកមណ្ឌលសីមា (សម្រាប់យន្តការច្រកចេញចូលតែមួយ)
២.ផ្សព្វផ្សាយ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីការសុំច្បាប់សាងសង់
៣.ផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រដ្ឋបាលស្រុក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅស្រុកតាមមូលដ្ឋាន
៤.ដំណើរការពិគ្រោះយោបល់រួមអំពីការស្វែងរកបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 32 នាទីមុន