រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មហោស្រពសិល្ប:ចម្រៀងខ្មែរ ជាសកលលើកទី៥ ឆ្នាំ ២០១៩

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (352)

ោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពសិល្ប:ចម្រៀងខ្មែរ ជាសកលលើកទី៥ ឆ្នាំ ២០១៩ វគ្គផ្តាច់ព្រ័ត្រ នៅសាលមហោស្រពខេត្តកោះកុង។

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពសិល្ប:ចម្រៀងខ្មែរ ជាសកលលើកទី៥ ឆ្នាំ ២០១៩ វគ្គផ្តាច់ព្រ័ត្រ នៅសាលមហោស្រពខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថាវិស័យវប្បធម៌ គឺជាចំណុចមួយអាទិភាពផងដែរ ដែលប្រមុខរាជរដ្ឋាភិបាលយើងបានយកចិត្តទុក
ដាក់យ៉ាងខ្លាំងក្លាបំផុសចលនាឲ្យមហាជន ប្រជាជនគ្រប់ស្រទាប់ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍
បេតិកភណ្ឌវប្បធម៌អរូបីទាំងនេះហើយគឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវសកម្មភាពជាវិជ្ជមាននៃការបម្រើវិស័យវប្បធម៌ជាតិឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ និងសូមចូលរួមអបអរសាទរ ចំពោះស្នាដៃសំខាន់ៗទាំងឡាយ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសម្រេចបានពិសេសស្នាដៃផ្នែកសិល្បៈទស្សនីយភាពថ្មីៗ ដែលមន្ទីរវប្បធម៌ និង
វិចិត្រសិល្បៈខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំមហោស្រពសិល្បៈ
យុវជនថ្នាក់ខេត្ត ហើយបានជ្រើសរើសយកស្នាដៃសិល្បៈយុវជន ចំនួន ០១ ទម្រង់ មានរបាំ (ដាំដើមកោងកាង) ទៅចូលរួមមហោស្រពសិល្បៈយុវជនលើកទី២១ឆ្នាំ២០១៩ នៅទូទាំងប្រទេស។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 នាទីមុន