រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខាកាកបាទ ក្រហមកម្ពុជាខេត្តកោះកុង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ភូមិចាំយាម និងភូមិកោះប៉ោ ចំនួន ៦០ គ្រួសារ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (210)

ឯកឧត្ដម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំ សមាជិកសាខាកាកបាទ ក្រហមកម្ពុជាខេត្ត សមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរឃុំប៉ាក់ខ្លង ភូមិ យុវជន ក១២ យុវជន ស ស យ ក យកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ភូមិចាំយាម និងភូមិកោះប៉ោ ចំនួន ៦០គ្រួសារ ដោយមួយគ្រួសារទទួលបាន
១.អង្ក ២០គីឡូក្រាម
២.អាវយឺត ២
៣.មុង ១
៤.សម្ភារៈប្រើប្រាស់មួយចំនួន
៥.ថវិកា ចំនួន ៥០,០០០រៀល(ថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត) ចំណែកឯបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៥គ្រួសារទៀតដែលមិនជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ទទួលបានថវិកា ២០,០០០រៀល(ថវិកាផ្ទាល់់របស់លោក ហាក់ ឡេង) ក្នុងនោះដែលលោក ហាក់ ឡេង អភិបាលស្រុក បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបើមានបញ្ហាអ្វី រឺសំណូមពរ សូមលើកឡើងដើម្បីដោះស្រាយជួនបងប្អូន។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 នាទីមុន