រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនគ្រួសារមានជម្ងឺលើសឈាម

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (283)

លោកស្រី ស៊ិន ចរិយា តំណាងឲ្យលោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ លោកស្រី សមាជិក០២រូបទៀត សហការជាមួយ អាជ្ញាភូមិ សង្កាត់និង ស ស យ ក ក្រុង ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនគ្រួសារមានជម្ងឺលើសឈាមនិងពិការខ្លួនទាំងស្រុង នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យចំនួន ១ គ្រួសារ
ក្នុងឱកាសនេះដែរលោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ របស់លោកប្រធាន លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ក្នុងនោះដែរអំណោយមានដូចជា ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស អំបិល២គ.ក ស្ករស២គ.ក ទឹកដោះគោខាប២កំប៉ុង
ទឹកស៊ីអ៊ីវ៤ដប ទឹកត្រី៤ដប ប្រេងឆា២លីត្រ តែ៨កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 នាទីមុន