រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាស្រុកស្រែអំបិល បានបើកកិច្ចប្រជុំលើកទី០៣ អាណត្តិទី៣

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (186)

ក្រុមប្រឹក្សាស្រុកស្រែអំបិល បានបើកកិច្ចប្រជុំលើកទី០៣ អាណត្តិទី៣ ក្រោមអធិបតីភាពលោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុក មានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក លោកមេឃុំ និងអ្នកពាក់ព័ន្ធសរុបចំនួន ៣៤ នាក់ ស្រី ០៤ នាក់។ កិច្ចប្រជុំមានរបៀបវារៈចំនួន៩ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន(ទី២)
២-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើក(ទី១)
៣-ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុក
៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលស្រុក
៥-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលស្រុក
៦-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាស្រុក
៧-ពិនិត្យ ពិភាក្សា និងអនុម័តគម្រោងផែនការថវិកាឆ្នាំ ២០២០ របស់រដ្ឋបាលស្រុក
៨-ពិនិត្យពិភាក្សានិងអនុម័តតារាងបែងចែកប្រាក់លាភជូនមន្ត្រីសាលាស្រុកប្រចាំឆមាសទី១ឆ្នាំ២០១៩
៩-ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន