រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វេទិកាសន្ទនា រវាងសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (542)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម គឹម រដ្ឋពិសិដ្ឋ ក្នុងវេទិកាសន្ទនារវាងសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តកោះកុង ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហការ រវាងអង្គការសង្គមសុីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ប្រធានអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅកម្ពុជា ដោយផ្ដោតទៅលើគោលដៅសំខាន់ មួយចំនួន រួមមាន បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហាររូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ធានាអោយជីវភាពរស់នៅ របស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាព របស់មនុស្សគ្រប់រូប និងគ្រប់វ័យ ធានាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសីលធម៌ និងលើកកំពស់នូវកាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប សម្រេចបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីនិងកុមារគ្រប់រូប……. ដើម្បីចូលអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរ សូមអោយភាគីពាក់ព័ន្ធ ចូលរួមសហការ អោយបានកាន់តែល្អបន្ថែមទៀត។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 នាទីមុន