រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបនឹងតួនាទី ភារកិច្ច របស់គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង ស្រុក

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (698)

លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបនឹងតួនាទី ភារកិច្ច របស់គណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង ស្រុក ដោយមានការចូលរួមពីនាយកដ្ឋានសមភាពយេនឌ័រ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងក្រុង ស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធនានា។

លោកជំទាវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះផ្តោតសំខាន់ទៅលើសមិទ្ធផលជាគន្លឹះមួយចំនួន ដែលបានសម្រេចក្នុងរយៈពេល ០៣ ឆ្នាំកន្លងមក ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ វិមជ្ឈការហិរញ្ញវត្ថុ… លទ្ធផលរំពឹងទុក ក្នុងសិក្ខាសាលាគឺ បានបញ្ជ្រាបការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម មានន័យថាក្នុងដំណើរការរៀបចំវិធានគ្រប់គ្រងផ្ទៃក្នុងមន្ទីរ អង្គភាពរបស់ខ្លួន ត្រូវលើកទឹកចិត្តឲ្យមានការប្រជុំ ពិភាក្សា ប្រកបដោយលក្ខណៈបើកចំហ និងរួមបញ្ចូលទាំងបញ្ហានានាពាក់ព័ន្ធ ទៅនឹងបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានរៀបចំ និងអនុវត្តប្រកបដោយសមធម៌។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន