រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីប្រកាសចូលកាន់មុខតំណែង លោក ទូ​ សាវុធ​ ជាអភិបាល​រង​ នៃ​គណៈអភិបាលខេត្ត​កោះកុង​

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (1.0K)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម លេង​ វី​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ទូ​ សាវុធ​ ជាអភិបាល​រង​ នៃ​គណៈអភិបាលខេត្ត​កោះកុង​ ដោយមានការចូលរួមប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត។

លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ របស់ខេត្ត ព្រមទាំងរបាយការណ៍ របស់រដ្ឋបាលខេត្ត។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា លោក ទូ សាវុធ ពិតជាអាចយកបទពិសោធន៍ការងារ និងសមត្ថភាពដឹកនាំ ដើម្បីចូលរួមក្នុងការអនុវត្តតួនាទី ភារកិច្ចថ្មី អោយសម្រេចបានជោគជ័យ សម្រាប់ខេត្តកោះកុងរបស់យើង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន