រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (1.1K)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង។

ក្នុងឱកាសនេះដែរ លោកជំទាវ អភិបាលខេត្ត សូមអោយមន្ត្រីរាជការ ដែលបានតែងតាំង ចូលកាន់មុខតំណែងថ្មីនាពេលនេះ ពិតជាយកនូវបទពិសោធន៍ល្អៗ និងសមត្ថភាពពិត មកបំពេញការងារបានល្អប្រសើរ ដោយស្របតាមច្បាប់ លិខិតបទដ្ឋាននានាជាធរមាន ព្រមទាំងចូលរួមអភិវឌ្ឍន៍អង្គភាព និងមូលដ្ឋានអោយបានរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការទទួលខុសត្រូវលើមុខតំណែងថ្មី ខ្ញុំសង្ឃឹមថា លោក លោកស្រី ខិតខំបំពេញការងារ ដែលថ្នាក់លើប្រគល់ជូនដោយមិនរុញរា មិនគិតពីការនឿយហត់ឡើយ ប្រើប្រាស់នូវចំណេះដឹងឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពង្រីកកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ និងយុត្តិធម៌។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន