រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំកសាងផែនការការ​ អភិវឌ្ឍន៍​រយៈ​ពេល​ ៥​ ឆ្នាំ​ (២០២០-២០២៤)​ របស់​រដ្ឋបាល​ខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (520)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយយ​ ស្តី​ពី​ការរៀបចំ​កសាងផែនការ​ អភិវឌ្ឍន៍​រយៈ​ពេល​ ៥​ ឆ្នាំ​ (២០២០-២០២៤)​ របស់​រដ្ឋបាល​ ខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមអោយសមាជិកអង្គប្រជុំទាំងអស់ ចូលរួមអោយបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអំពីគោលការណ៍ណែនាំផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការ នៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗអាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា អាចរៀបចំគម្រោងអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រៀបចំរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 44 នាទីមុន