រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងបើកហិបលទ្ធផលប្រឡង នៅវិទ្យាល័យ កោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (415)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងបើកហិបលទ្ធផលប្រឡង នៅវិទ្យាល័យ កោះកុង។

ឆ្នាំ២០១៩នេះ ខេត្តកោះកុងមានបេក្ខជន ១ នាក់ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A គឺបេក្ខជនឈ្មោះ ខន សុវណាភូមិ មណ្ឌលប្រឡងវិទ្យាល័យកោះកុង។

តាមលទ្ធផល បង្ហាញថា បេក្ខជនដែលប្រឡងជាប់ សរុប៤៧៨នាក់ ស្រី២៤៩ នាក់ ស្មើ៥០.៤៨ភាគរយ។ ក្នុងនោះ និទ្ទេសA មានចំនួន១នាក់ និទ្ទេសB ចំនួន៩នាក់ និទ្ទេសC ២៥នាក់ និទ្ទេសD ៧១នាក់ និងនិទ្ទេសE៣៧២នាក់។

ចំនួនបេក្ខជន និងភាគរយដែលជាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១៨ គឺថយចុះ២% ដែលកាលនោះជាប់៥០៤នាក់ ស្រី២៤៩​នាក់ ស្មើនឹង៥២.៣៤%។

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅតាមការគ្រោងនៅក្នុងខេត្តកោះកុង ដោយមានបេក្ខជនសរុប៩៧៩នាក់ ស្រ្តី៤៧៤ នាក់ ក្នុងនោះបេក្ខជនស្វ័យរិន និងបំពេញវិជ្ជាសរុប៤៣៨នាក់ និងស្រី១៩១នាក់។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន