រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្រ្តីសុខាភិបាលផ្នែកគាំពារមាតា និងទារក ចុះអប់រំសុខភាព ដល់កម្មការិនី មានផ្ទៃពោះ នៅរោងចក្រ ខេខេអិន (KKN) ចំនួន ៣៧៥ នាក់ ស្តីពី “ការលើកកម្ពស់សុខភាពស្ត្រីមានផ្ទៃពោះ”

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (345)

មន្រ្តីសុខាភិបាលផ្នែកគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមណ្ឌលសុខភាពនាងកុក ចំនួន ១០រូប បានចុះអប់រំសុខភាព ដល់កម្មការិនីមានផ្ទៃពោះ នៅរោងចក្រ ខេខេអិន (KKN) ចំនួន ៣៧៥ នាក់ ស្តីពី “ការលើកកម្ពស់សុខភាពស្ត្រីមានផ្ទៃពោះ”
ក្នុងគោលបំណង ដើម្បីអោយស្ត្រីយល់ដឹងអំពី ១-ការថែទាំសុខភាពមាតា និងទារកក្នុងអំឡុងពេលមានផ្ទៃពោះ មុនសម្រាល ២-ការថែទាំសុខភាពមាតា និងទារកពេលសម្រាល ៣-ការថែទាំសុខភាពមាតា និងទារកក្រោយសម្រាល ៤-សារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្ដាយ ៥-ការនាំកូនមកទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងៗ និង៦-សារៈសំខាន់នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្រ្តីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងការពិនិត្យផ្ទៃពោះ និងការសម្រាលកូន

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន