រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំចាត់តាំងកម្មវិធី”ទិវាសន្តិភាពអន្តរជាតិលើកទី ១៧”

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (168)

ដោយអនុវត្តតាមសេចក្តីណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង​ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំប្រជុំពិភាក្សាការងារ ជាមួយលោកអនុប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរធម្មការ​ និង​សាសនា​ខេត្ត ដើម្បីត្រៀមរៀបចំចាត់តាំងកម្មវិធី”ទិវាសន្តិភាពអន្តរជាតិលើកទី ១៧ ថ្ងៃទី​ ២១ ខែកញ្ញា​ ឆ្នាំ​២០១៩​។ មន្ទីរធម្មការ​ និងសាសនា​ គ្រោងនឹងប្រាព្ធពិធីនេះ ដោយនិមន្តព្រះមន្ត្រីសង្ឃ អញ្ជើញថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្ទសាសនា ពុទ្ធសាសនិកជន និងសាសនិកនានា ព្រមទាំងយុវជន ចូលរួម​ចំនួន​ជាង​ ២០០​ អង្គ-នាក់។ ការរៀបចំទិវានេះ ក្នុងន័យបញ្ជ្រាបការយល់ដឹង អោយកាន់តែច្បាស់ដល់សាធារណ:ជនទូទៅ ជាពិសេសស្រទាប់យុវជន អំពី “តម្លៃដ៏ធំធេងនៃសន្តិភាព​”

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន