រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អំណោយមនុស្សធម៌ប្រចាំខែកញ្ញា ផ្តល់ជូនគ្រួសារចាស់ជរា ពិការ ចំនួន ០៧ គ្រួសារ រស់នៅសង្កាត់ដងទង់ ៣គ្រួសារ សង្កាត់ ស្មាច់មានជ័យ ០១ គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ០៣ គ្រួសារ ក្នុងខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (193)

សាខា កក្រក ខេត្តកោះកុង៖នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា អ្នកស្ម័គ្រចិត្តកក្រក សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាន ចុះសួរសុខទុក្ខនិង នាំយក អំណោយមនុស្សធម៌​ប្រចាំខែកញ្ញា ផ្តល់ជូនគ្រួសារចាស់ជរា ពិការ ចំនួន ០៧គ្រួសារ រស់នៅសង្កាត់ដងទង់ ៣គ្រួសារ សង្កាត់ ស្មាច់មានជ័យ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ០៣គ្រួសារ ក្នុងខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ធូបមូស១ប្រអប់ ថ្នាំបាញ់មូស១កំប៉ុងតូច
អាវយឺត០២​ ព្រមទាំងថវិកាចំនួន ៨០,០០០រៀល ដូចៗគ្នា។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន