រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣ គ្រួសារ រស់នៅសង្កាត់ស្ទឹងវែង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (220)

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣គ្រួសារ រស់នៅសង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ ៤ដប ស្ករស២គីឡូ អំបិល២គីឡូ ប្រេងឆា២លីត្រ តែ៤កញ្ចប់ ទឹកដោះខាប់៤កំប៉ុង ព្រមទាំងថវិកាថវិកា១០ម៉ឺនរៀល ដូចៗគ្នា ។ ដោយឡែកចៅសង្កាត់ស្ទឹងវែងបានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ម៉ឺនរៀលផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន